ព័ត៌មានជាតិ

នគរបាលចុះឃាត់ខ្លួនមុខសញ្ញាសង្ស័យ៩នាក់ គ្រឿងញៀន៤១កញ្ចប់ អាវុធកែច្នៃ១ដើម និងដាវ៧ដើម

កំពង់ស្ពឺៈ យោងតាមរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសំរោងទងបង្ក្រាបមុខសញ្ញាសង្ស័យ៩នាក់ពាក់ព័ន្ធនឹងគ្រឿងញៀនស្ថិតនៅត្រង់ចំណុចភូមិម្កាក់ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

មន្ត្រីនគរបាលស្រុកសំរោងទងបានឲ្យដឺងថា៖បក្ខពួកជនសង្ស័យរួមមាន១-ឈ្មោះសនថាតភេទប្រុសអាយុ៣៦ឆ្នាំ។២-ឈ្មោះពុធសីហា(ហៅងោល)ភេទប្រុសអាយុ២៩ឆ្នាំ។៣-ឈ្មោះតាក់រ៉ាភេទប្រុសអាយុ២០ឆ្នាំ។៤-ឈ្មោះអួនវិច្ឆិរ៉ាភេទប្រុសអាយុ២១ឆ្នាំ។៥-ឈ្មោះសុខកែមភេទប្រុសអាយុ២៤ឆ្នាំ(ទាំង៥នាក់នៅភូមិម្កាក់ឃុំធម្មតាអរស្រុកសំរោងទងខេត្តកំពង់ស្ពឺ)។៦-ឈ្មោះមាសម៉ាចភេទប្រុសអាយុ២០ឆ្នាំ។៧-ឈ្មោះមាសមិត្តភេទប្រុសអាយុ២០ឆ្នាំ។៨-ឈ្មោះសុតសុខាល័យភេទប្រុសអាយុ២៦ឆ្នាំ(ទាំង៣នាក់នៅភូមិមនឃុំធម្មតាអរស្រុកសំរោងទងខេត្តកំពង់ស្ពី)។៩-ឈ្មោះផៃចាន់ថនភេទប្រុសអាយុ២៣ឆ្នាំនៅភូមិក្រាំងស្វាយឃុំធម្មតាអរស្រុកសំរោងទងខេត្តកំពង់ស្ពឺ)។

វត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន៤១កញ្ចប់(៤០តូចនិង១ធំ)ទម្ងន់ក្រាម,ជញ្ជីងថ្លឹងគ្រឿងញៀន១,ម៉ូតូ៤គ្រឿង,ទូរស័ព្ទដៃ៥គ្រឿង,អាវុធកែច្នៃ១ដើម,ដាវ៧ដើមរួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

 

មតិយោបល់