បរទេស៖ កីឡាករប្រេស៊ីល Neymar ត្រូវបានបង្ខំចិត្តដើរចេញពីទីលាននៃការប្រកួតទាំងឈឺចាប់ក្រោយការឈូសការពារដ៏គ្រោះថ្នាក់សពីសំណាក់កីឡាករក្រុម Saint-Etienne កាលពីប្រកួតនៅលីគចុងសប្តាហ៍កន្លងមក។
ក្រោយការពិនិត្យនិងតាមដានស្ថានភាពរួចមកក្លឹប PSG បានអះអាងថាកីឡាករឆ្នើមរូបនេះនឹងត្រូវអវត្តមានក្នុងការប្រកួតយ៉ាងហោចណាស់ដល់ទៅ៨សប្តាហ៍ដើម្បីព្យាបាលនិងថែរក្សារបួសកជើងឆ្វេងលើកនេះ។
នេះមានន័យថាគាត់នឹងត្រូវអវត្តមានការប្រកួតរហូតដល់ខែមករាខណៈដែលកីឡាករបានសរសេរនៅលើបណ្តាញសង្គមថារបួសបែបនេះគឺជារឿងធម្មតាសម្រាប់អត្តពលិកដូចនេះគាត់នឹងវិលត្រឡប់មកវិញកាន់តែខ្លាំងជាងនេះជាមិនខាន៕
មតិយោបល់