ព័ត៌មានជាតិ

បាឡែនឆ្លងផ្លូវបញ្រ្ចាសទិសបុកជាមួយ luxus RX400h ដាច់កង់ទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តRX400h បុកជាមួយកាមរីបាឡែនបើកបញ្រ្ចាស់ទិសខ្ទេចទាំងសងខាង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង០០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ ក្នុងសង្កាត់ឃ្ញួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកាមរីបាឡែនពាក់ស្លាកលេខ ភ្នំពេញ ភ្នំពេញ 2G-6972 បើកបញ្រ្ចាសទិសពីត្បូងទៅជើងបម្រុងឆ្លងផ្លូវ ស្របពេលនោះ មានរថយន្ត luxus RX400h ពាក់ផ្លាកលេខ ភ្នំពេញ 2AW-8580 ធ្វើដំណើរទិសដៅពីជើងទៅត្បូងប្រកាន់ស្តាំត្រឹមត្រូវ មកដល់ចំណុចកើតហេតុវាក់អឺ បណ្តាលឲ្យបុកជាមួយរថយន្តកាមរីបាឡែន យ៉ាងពេញទំហឹងខ្ទេចទាំងសងខាង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះមកពិនិត្យ និងវាស់វែង រួចឲ្យភាគីទាំងធ្វើការសម្របសម្រួលគ្នា៕

មតិយោបល់