ព័ត៌មានជាតិ

ប្រើគ្រឿងញៀនពេលយប់មិនអស់ ព្រឹកឡើងជិះម៉ូតូទៅរកវិញ ត្រូវជាប់អន្ទាក់សមត្ថកិច្ច

ភ្នំពេញ: កាលពីម៉ោង១០និង២៥នាទីព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចគោលដៅអនុវត្តន៍ត្រួតពិនិត្យ និងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ក្រោមការដឹកនាំកម្លាំងដោយលោក តី សុវណ្ណារ៉េត អធិការរងទទួលផ្នែកសណ្តាប់ធ្នាប់នៃអធិការដ្ឋាននរគបាលខណ្ឌទួលគោក បានឃាត់ខ្លួនប្រុសស្រីចំនួន២នាក់ ដែលមានបំណងចង់គេចចេញពីកន្លែងគោលដៅតាមផ្លូវកម្ពុជាក្រោម ស្ថិតនៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានគ្រឿងញៀននៅក្នុងខ្លួនហើយមិនមានពាក់មួកសុវត្ថិភាព។

ប្រភពបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ យិន រតនា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅម្តុំវត្តឈូកវ៉ា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកបើកម៉ូតូមានគ្រឿងញៀននៅក្នុងខ្លួន ហើយឌុបស្រីស្នេហ៍ម្នាក់មានឈ្មោះ សុង រក្សា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនារីម៉ាស្សា ស្នាក់នៅកន្លែងកោសជប់ម៉ាស្សា ផ្លូវ២០០៤ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានចាកចេញពីផ្ទះសំណាក់ដោយបានប្រើប្រាស់គ្រឿងញៀនជាក្រុមប្រហែល៥ទៅ៦នាក់មានស្រីប្រុស បានសល់គ្រឿងញៀនបន្តិចដែលបានទិញពីម្តុំត្រពាំងឈូក ដែលជាកន្លែងចែកចាយដែលសមត្ថកិច្ចចាប់មិនដែលបានមេក្លោងគ្រឿងញៀនម្តងណាឡើយ។

លោក តី សុវណ្ណារ៉េត បានប្រាប់ឲ្យដឹងថា កម្លាំងនគរបាលនៃអធិការដ្ឋានមានក្រុមអន្តរាគមន៍និងចរាចរណ៍ បានដាក់គោលដៅដើម្បីអនុវត្តន៍ត្រួតពិនិត្យនិងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូឌ្រីមសង់សេ១២៥ សេរី២០០៩ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1Y-5135 ក្នុងទិសដៅ ពីលិចទៅកើតតាមផ្លូវកម្ពុជាក្រោមមកដល់ចំណុចខាងសមត្ថកិច្ចឈរជើង ហើយជនសង្ស័យព្យាយាមជិះគេចក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនឆែកឆេរឃើញភ្លាមៗ និង បានបញ្ជូនមកអធិការដ្ឋាននរគបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់បានបញ្ជាក់ថា​ ខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ហើយគ្រឿងញៀនខាងលើ គឺមានបក្ខពួកមា្នក់បានចូលលុយគ្នាទៅទិញកាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅខាងមុខមន្ទីរពេទ្យព្រះកុសុម: ម្តុំត្រពាំងឈូក ស្ថិតនៅភូមិបុរីកម្មកររឬត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលឈរលក់ដូចអ្នកបក់ដៃហៅម៉ូយទៅហើយ៕

ឃាត់ខ្លួនជនសង្ស័យ២នាក់

ឃាត់ខ្លួនជនសង្ស័យ២នាក់

ឃាត់ខ្លួនជនសង្ស័យ២នាក់

មតិយោបល់