ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ទៅកាន់តុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។
ជនសង្ស័យឈ្មោះ កាំង គីមហុង ភេទប្រុស អាយុ ៤០ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានខណ្ឌ ពោធិ៍សែនជ័យ ឃាត់ខ្លួនកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៥និង០០នាទី នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀន។
វត្ថុតាងរួមមាន៖
-ក្រាមពណ៌សថ្លា ១៣៨ កញ្ចប់ស្មើនឹង ៧៥,០៩ ក្រាម
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង
-សម្ភារៈសម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន។
ជនសង្ស័យរូបនេះ បានប្រើបច្ចេកទេសវៃឆ្លាត ចរាចរសារធាតុញៀនដោយវេចខ្ចប់នៅក្នុងក្រដាស់ប្រាក់លាក់បាំងភ្នែកសមត្ថកិច្ច អស់រយៈពេលជាយូរមកហើយ តែដោយវិធានការជំនាញ របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌពោធិ៍សែនជ័យ បានតាមដានស្រាវជ្រាវ ដឹងពីល្បិចកល របស់ជនល្មើសរហូតឈានដល់ការបង្ក្រាបជាក់ស្តែង និងបញ្ជូនឲ្យការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់តែម្តង៕
មតិយោបល់