ព័ត៌មានអន្តរជាតិ

លោក ត្រាំ៖ រុស្ស៊ី អារ៉ាប់ប៊ីសាអូឌីត នឹងធ្វើកិច្ចព្រមព្រៀងដោះស្រាយជម្លោះ ដោយសារតម្លៃប្រេង កំពុងធ្លាក់ចុះយ៉ាងគំហុក

អាមេរិក: ប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា លោកជឿជាក់ថា មេដឹកនាំប្រទេសរុស្ស៊ី ក៏ដូចជាអារ៉ាប់ប៊ីសាអូឌីត នឹងធ្វើកិច្ចព្រមព្រៀងមួយ ដើម្បីដោះស្រាយជម្លោះ ដែលកំពុងកើតមានលើតម្លៃប្រេង ដោយសារគំនិតជាតិរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០។

ដោយនៅចំពោះមុខអ្នកកាសែត នៅឯសេតវិមានលោក ត្រាំ បាននិយាយថា វានឹងជាការប្រសើរ សម្រាប់រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត។ សង្ឃឹមថា ពួកគេនឹងប្រកាសអ្វីមួយ ក្នុងពេលឆាប់ៗនេះ។ លោកសង្ឃឹមថា ពួកគេអាចនឹងធ្វើកិច្ចព្រមព្រៀងមួយ ដើម្បីដោះស្រាយជម្លោះប្រេង ដែលកំពុងកើតមាន តាមរយ:គំនិតជាតិនិយមរបស់ពួកគេ។

ចាប់តាំងពីដើមខែមីនាកន្លងមក តម្លៃប្រេងនៅលើពិភពលោក បានធ្លាក់ចុះយ៉ាងគំហុក ចំពេលដែលទីក្រុងមូស្គូ និងរីយ៉ាដ មិនមានសមត្ថភាព ធ្វើឲ្យមានកិច្ចព្រមព្រៀងណាមួយ សម្រាប់ការកម្រិតផលិតកម្មប្រេង ខណ:ដែលសេដ្ឋកិច្ចពិភពលោក បានជាប់គាំងនោះ៕

មតិយោបល់