ព័ត៌មានជាតិ

រថយន្តខេមរភូមិន្ទ បុករថយន្តបែនដឹកដីពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង២និង៣០នាទីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ២គ្រឿងបុកគ្នា បណ្តាលឲ្យជ្រុលទៅបុកធុងទឹកអំពៅខូចខ្ទេច នៅផ្លូវជាតិលេខ២ ស្ថិតនៅក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ មានរថយន្តបែនកង់៦ ម៉ាកនីសាន់ ពណ៌ខៀវ ពាក់ផ្លាកលេខចង្កូតស្ដាំ PP-7521 បើកទៅឈប់ត្រង់ចំណុចកើតហេតុ ចុះទិញទឹកផឹក ស្រាប់តែមានរថយន្ត១គ្រឿងទៀតប្រភេទបែនយីឌុប មានផ្លាកលេខខេមរភូមិន្ទ 01-3-1362 ដឹកដីខ្សាច់ ទិសដៅស្របគ្នា ជ្រុលបុកគូថរថយន្តខាងលើ ពេញទំហឹង បណ្ដាលឲ្យខ្ទេចមុខ ជ្រុលទៅបុកធុងទឹកអំពៅនៅក្បែរនោះថែមទៀត ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ ដល់ទីតាំងខាងលើ ព្រោះភាគីដែលរងការខូចខាត ( ម្ចាស់ធុងទឹកអំពៅ) បានទារសំណង ពីម្ចាស់រថយន្តបង្កចំនួន១០០០ដុល្លារ ប៉ុន្តែមិនត្រូវគ្នា ៕

មតិយោបល់