ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង២០នាទីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Ford របស់ប៉ូលិសបុកម៉ូតូអូសជិត៥០ម៉ែត្រ បណ្ដាលឲ្យមនុស្សរបួសធ្ងន់ ស្ថិតលើផ្លូវអ៊ា៥កែងផ្លូវអ៊ា៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
រថយន្តម៉ាក ហ្វត ពណ៌ស មានឡូហ្គោអគ្គស្នងការដ្ឋាននគរបាលជាតិ នៅជាប់រថយន្តដែលបើកដោយបុរសម្នាក់។
ម៉ូតូម៉ាក PCX ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1FJ-7182 ជិះដោយបុរសម្នាក់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើ តាមបណ្ដោយផ្លូវខាងលើ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុភ្លើងស្ដុបពណ៌ខៀវ ទើបរថយន្តបន្តដំណើរ ស្រាប់តែម៉ូតូបើកមកពីត្បូងទៅជើងសង្ស័យរំលោភភ្លើងស្ដុប ក៏បណ្ដាលឲ្យរថយន្តបុកម៉ូតូពេញទំហឹងអូសប្រមាណ ៥០ម៉ែត្រ ទើបឈប់។
ក្រោយពេលកើតហេតុ ដោយសារចាំរថយន្តសង្គ្រោះយូរពេក ទើបធ្វើឲ្យអ្នកបើករថយន្តខាងលើ ដឹកជនរងគ្រោះទៅមន្ទីរពេទ្យដោយខ្លួនឯង រីម៉ូតូត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្រះចកយកទៅរក្សាទុកដោះស្រាយពេលក្រោយ៕
មតិយោបល់