តាកែវៈ កាលពីវេលាម៉ោង១៩និង១០នាទីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តលឲ្យយុវជនកម្មកររោងចក្រម្នាក់បាត់បង់ជីវិត ស្ថិតនៅលើផ្លូវជាតិលេខ២២ ចន្លោះគីឡូម៉ែត្រលេខ ៥-៦ ក្នុងភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។
ហេតុការណ៍នេះបង្កឡើងដោយរថយន្ត១គ្រឿងម៉ាកលុចស៊ីស GS300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AW-8869 (អ្នកបើកបរគេចខ្លួនបាត់) ។ លុះបើកបរមកដល់ចំណុចកើតហេតុ (ក្នុងទិសដៅបញ្ច្រាសគ្នា) បណ្តាលឲ្យបុកម៉ូតូ១គ្រឿងម៉ាក ស៊ុយស៊ូគីនិច C110 ស៊េរីឆ្នាំ២០២០ ពណ៌ទឹកមាស ពាក់ផ្លាកលេខ តាកែវ 1U-6918 បើកបរដោយជនរងគ្រោះឈ្មោះ ឌឹម សោភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងគូ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះពិនិត្យ រួចធ្វើកំណត់ហេតុ យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ។ សាកសពជនរងគ្រោះប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់