ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីលួចម៉ាស៊ីនត្រជាក់

ព្រះសីហនុ:​ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ វេលា​ម៉ោង០០និង៣០នាទី រំលងអធ្រាត្រ កម្លាំងផែននគរបាល​ព្រហ្មទណ្ឌ បានចេញល្បាតតាមដងផ្លូវ ពេលដល់ចំណុចអូរ១ ស្ថិតនៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញជនសង្ស័យ ០២នាក់ ជាជនជាតិខ្មែរ កំពុងបើក​ម៉ូតូ ដឹកម៉ាស៊ីនត្រជាក់ ០១គ្រឿង (ក្បាល និងកន្ទុយ) ឃើញដូចនេះកម្លាំងសមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់តែម្តង ៕

មតិយោបល់