ព័ត៌មានជាតិ

មុខសញ្ញាជួញដូរសារធាតុញៀន ៣នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន

កណ្តាលៈ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២២០ ដោយមានការចង្អុលបង្ហាញពី លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងដឹកនាំប្រតិបត្តិការផ្ទាល់ពីលោក សារុន សុវណ្ណារ៉ា ស្នងការរង និងមានការសម្របសម្រួលនីតិវិធីពីលោក លាវ ស្រែង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅចំណុច បន្ទប់ជួលលេខ១១ ភូមិថ្មី០១សង្កាត់តាខ្មៅ ក្រុងតខ្មៅ ខេត្តកណ្តាល កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ដ សហការជាមួយកម្លាំងអធិកាក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ បានស្រាវជ្រាវ និងបង្ក្រាបមុខសញ្ញាជនសង្ស័យចំនួន០៣ នាក់ស្រី០១នាក់ រឹបអូសវត្ថុតាងថ្នាំញៀន (ជាប្រភេទមេតំហ្វេតាមីន)ចំនួន ២កញ្ចប់ ធំ០១កញ្ចប់តូច០១កញ្ចប់ ។

ជនសង្ស័យទាំង ៣នាក់មាន៖
១/ឈ្មោះ ឡាង វិឆ្ឆ័យ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
២/ឈ្មោះ ទា សៀកហេង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជតិខ្មែរ មុរបរមិនពិតប្រាកដ ទីលំនៅភូមកំពង់សំណាញ់ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ៣/ឈ្មោះ ប៉ិច ពិសី ភេទស្រី អាយុ ២២ឆ្នាំ មុខរបរមេផ្ទះ ទីលំនៅ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្តាល។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ ព្រមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួន ត្រូវបានកម្លាំងជំនាញបញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បី បន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់