ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជន៤នាក់ ពាក់ព័ន្ធបទល្មើសរក្សាទុកគ្រឿងញៀន

ព្រះសីហនុ: កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ នៅក្នុងផ្ទះសំណាក់មួយកន្លែង ពាក់ព័ន្ធបទល្មើសរក្សាទុកសាធារតុញៀនដោយខុសច្បាប់។ ប្រតិបត្តិការនេះ ធ្វើឡើងនៅចំណុចផ្ទះសំណាក់រីករាយ ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចស្រុកព្រៃនប់ ឲ្យដឹងដថា កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយគណ:បញ្ជាការឯកភាពស្រុក នៅវេលាម៉ោង៣៖៣០នាទី រសៀលថ្ងៃទី២ ខែសីហាន ឆ្នាំ២០១៦ បានចុះធ្វើរដ្ឋបាលចំហរតាមផ្ទះជួល និងផ្ទះសំណាក់ ក្នុងភូមិសាស្ត្រស្រុកព្រៃនប់។ ជាលទ្ធផល បានធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ (ស្រីម្នាក់) ដែលជាប់ពាក់ព័ន្ធបទល្មើសរក្សាទុកសារធាតុញៀនខុសច្បាប់។

ប្រភពន្តថា ជនសង្ស័យទាំងនេះ រួមមាន ទី១ឈ្មោះ ម៉ាន មូសភើហ្វើ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម ទី២ឈ្មោះ ម៉ាន ជូនី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម ទី៣ឈ្មោះ សុខ ស្មាអ៊ែល ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម។ អ្នកទាំងបី មានទីលំនៅភូមិម៉ាក់ប្រាំង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។ រីឯម្នាក់ទៀត ឈ្មោះ ម៉េង ស្រីកា ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិអង្កោល ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើដកហូតវត្ថុតាង ម៉្សៅពណ៌សថ្លា (ម៉ាទឹកកក) ចំនួន៥កញ្ចប់ធំ ២៧កញ្ចប់តូច ម៉ូតូពីរគ្រឿង (ម៉ាក CBR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CI-1061 និងម៉ាក ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1H-2295) ទូរសព្ទដៃ៤គ្រឿង រួមនឹងសម្ភារប្រើប្រាស់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងនគរបាលស្រុក បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់៕

photo_2016-08-02_21-27-58

photo_2016-08-02_21-28-00

photo_2016-08-02_21-28-02

photo_2016-08-02_21-28-04

photo_2016-08-02_21-28-06

photo_2016-08-02_21-28-08

photo_2016-08-02_21-28-10

មតិយោបល់