ភ្នំពេញៈ នគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ បាននាំខ្លួនបុរសចិនកាប់ជ្រូក ប្រើប្រាស់រថយន្តស្លាកលេខរាជការដដ៏ហ៊ឺហា បើកបុកបង្កោលភ្លើងហើយយកកាំភ្លើងភ្ជង់កំហែងមិនឲ្យយករថយន្តរបស់ខ្លួន បន្ទាប់ពីត្រូវចាប់វាយខ្នោះផ្អើលពេញរាជធានីភ្នំពេញ កាលពីម្សិលមិញ។
លោកវរសេនីយ៍ត្រី ហាក់ ប៊ុនថន អធិការរងខណ្ឌឫស្សីកែវ បានប្រាប់ឲ្យដឹងថា នារសៀលថ្ងៃនេះថា បុរសចិនកាប់ជ្រូកឈ្មោះ គ្រី ដារិន ហៅអាពៅ អាយុ៣៨ឆ្នាំ ត្រូវបាននគរបាលកសាងសំណុំរឿងពីបទកំហែង និងប្រើប្រាស់អាវុធខុសច្បាប់ ចំណែកបុរសម្នាក់ទៀត ឈ្មោះ ស្រ៊ុន ពិសិដ្ឋ អាយុ៣០ឆ្នាំ ប្រឈមនឹងការចោទប្រកាន់ពីបទសំគំនិត។
នៅ ព្រឹក ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៨ ប៉ូលិស ចម្រុះ ដោយមាន បញ្ជា ពី ព្រះរាជអាជ្ញារង តុលាការ សាលាដំបូង រាជធានី ភ្នំពេញ បាន ចាប់ វាយខ្នោះ បុរស ២ នាក់ ដែល ជិះឡាន ស្លាក លេខ រដ្ឋាភិបាល បើក បុក ទ្រូងផ្លូវ និង បង្គោល ភ្លើង ហើយ ដក កាំភ្លើង ភ្ជង់រារាំងមិនឲ្យយកឡានរបស់ខ្លួនទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពី យប់ ដើម្បី បើកឡាន យកទៅ លាក់ទុក នៅផ្ទះ សង់ ថ្មី ស្ថិត ក្នុងខណ ឫស្សីកែវ ។
ឡាន ម៉ាកលុច ស៊ី ស៥៧០ ពណ៌ ស នេះ ក៏ត្រូវ ប៉ូលិស ស្ទួច ចេញពីផ្ទះ យកទៅ ចាត់ការ តាមច្បាប់ ផងដែរ។
សេចក្តីរាយការណ៍ បឋម បង្ហាញថា បុរស ម្នាក់ជា អ្នកបើកបរ ឡាន ទំនើប ខាងលើ នោះ មានឈ្មោះ គ្រី ដា រិ ន អាយុ៣៨ឆ្នាំ មានមុខរ បរជា អ្នកកាប់ជ្រូក នៅសត្តឃាតដ្ឋាន ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកបុរសម្នាក់ទៀតឈ្មោះ ស្រ៊ុន ពិសិដ្ឋ អាយុ៣០ឆ្នាំ និងកម្មករម្នាក់ទៀត ក៏ត្រូវចាប់ខ្លួនផងដែរ ដោយសង្ស័យថា បានរួមគំនិតជាមួយបុរសកាប់ជ្រូក ក្នុងការរារាំង និងលាក់បាំងវត្ថុតាបទល្មើស។
សូមរម្លឹកថា បុរស ទាំងពីរ នាក់ នេះ បាន ជិះ រថយន្ត ទំនើប ម៉ាក Lexus 570 ពណ៌ ស ពាក់ ស្លាក លេខ រដ្ឋ 07 2-8989 កាល យប់ ថ្ងៃទី ១៤ ឈានចូល ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៨ ដោយ ធ្វើដំណើរ តាម បណ្តោយ ផ្លូវជាតិ លេខ ៥ ក្នុងទិសដៅ ពី ជើង ទៅ ត្បូង លុះ មកដល់ ចំណុចកើតហេតុ ក៏ ជ្រុល ចង្កូត ឡើង ខឿន ផ្លូវ បុក បង្គោល ភ្លើង មួយ ដើម បណ្តាល ឲ្យ បាក់ ។ រីឯ រថយន្តខូចខាត ផ្នែក ខាងមុខ ខាងឆ្វេង ។
នៅពេល មាន អន្តរាគមន៍ ពី ប៉ូលិស ដើម្បី ដោះស្រាយ នៅ កន្លែងកើតហេតុ ដោយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញស្ទូចយករថយន្តបង្កនេះ ទៅរក្សាទុកនៅការិយាល័យ ដើម្បីរង់ចាំដោះស្រាយនៅព្រឹកថ្ងៃបន្ទាប់ ប៉ុន្តែនៅពេលនោះ បុរសជាម្ចាស់ឡាន ឈ្មោះ គ្រី ដារិន បានភ្ជង់កាំភ្លើងបង្ខំអ្នកបើកបររថយន្តស្ទូច ឲ្យដឹកឡានរបស់ខ្លួនយកទៅលាក់ទុកនៅក្នុងផ្ទះមួយ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ដោយល្មើសនឹងបទបញ្ជារបស់នគរបាល។
ក្រោយពីបុរសកាប់ជ្រូករូបនេះ យករថយន្តទៅលាក់ទុកក្នុងផ្ទះរួចហើយ នាវេលាម៉ោង៤ទៀបភ្លឺ កម្លាំងនគរបាលបានព័ទ្ធផ្ទះនេះ រហូតដល់ព្រឹកម៉ោង៨ ទើបសមត្ថកិច្ច សម្រេច ចាប់វាយខ្មោះម្ចាស់ឡាន និងបុរស២នាក់ទៀត យកទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ព្រមទាំង ដកហូតបានអាវុធខ្លីមួយដើមម៉ាក XZផងដែរ៕
មតិយោបល់