ព័ត៌មានជាតិ

គួរឲ្យអាសូរ! បុរសវ័យចំណាស់ម្នាក់ ចុះងូតទឹកស្ទឹង បណ្តាលឲ្យលង់ស្លាប់

កំពង់ធំ: នៅវេលាម៉ោង១០និង០០នាទីថ្ងៃទី៤ ខែមេសា ឆ្នាំ ២០២០ ករណីមនុស្សចុះងូតទឹកស្ទឹង បណ្តាលឲ្យលង់ស្លាប់ម្នាក់ ស្ថិតនៅភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ ពិន គា ភេទប្រុស អាយុ៥១ឆ្នាំ បច្ចុប្បន្នមានទីលំនៅភូមិ-ឃុំកើតហេតុ ។

មូលហេតុ៖ មកពីជនរងគ្រោះចុះងូតទឹកស្ទឹង បណ្តាលឲ្យលង់ស្លាប់ (មានជំងឺប្រកាច់) ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាលង់ទឹកស្ទឹងស្លាប់ពិតប្រាកដមែន ។ បន្ទាប់មកប្រគល់សពឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់