ព័ត៌មានជាតិ

ដំណឹងស្វែងរកសាច់ញាតិ! បុរសម្នាក់ប្រើសារធាតុញៀនលើសកម្រិត រត់ចូលឡានមិនអស់ចិត្ត ២ថ្ងៃក្រោយ ប្រទះឃើញចងកស្លាប់

ឧត្តរមានជ័យ: នៅវេលាម៉ោង ១២និង៣០នាទីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ មានករណីធ្វើអត្តឃាត(ចងក)សម្លាប់ខ្លួន នៅចំណុចភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សពជនរងគ្រោះឈ្មោះ សរ វិចិត្រ (ហៅវែង) ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់ នៅភូមិអូរជញ្ចៀន ឃុំអន្លងវែង ស្រុកអន្លង់វែង បានយកក្រមាពណ៌ក្រហមទៅចងកសម្លាប់ខ្លួននឹងដើមការស្យាកម្ពស់០២ម៉ែត្រ

មូលហេតុ៖ មានជំងឺសរសៃប្រាសាទ(ប្រើសារធាតុលើសកម្រិត)។

សូមបញ្ជាក់៖ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ រត់ចូលរថយន្តត្រូវបានអាវុធហត្ថស្រុកជួយសង្គ្រោះម្តងរួចមកហើយ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរកបងប្អូនដើម្បី ប្រគល់សពជូនយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់