ភ្នំពេញៈ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទី ចំណុចផ្លូវសាធារណៈលេខ១៦៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧) ដឹកនាំដោយលោកនាយករង សឿង ណុល មានការសម្របសម្រួលពីលោក សឿន មុនីរត្ន័ ព្រះរាជអាជ្ញារង និងមានអធិការរងខណ្ឌទួលគោក ចូលរួមផងដែរ បានបើកកិច្ចប្រតិបត្តិការ ស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាប ជាលទ្ធផល៖
គោលដៅទី១៖
ក-ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សឿង ធាវ៉ា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ។
ខ-វត្ថុតាងចាប់យកបាន៖
-ម្សៅក្រាមសថ្លាសង្ស័យមេតំហ្វេតាមីន(ICE)ទម្ងន់ប្រហែលកន្លះគីឡូ រួចបន្តទៅឆែកឆេរគោលដៅទី២ទៀត ។
គោលដៅទី២៖
នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទី ចំណុចបន្ទប់ជួលលេខ៣៣C ផ្ទះលេខ២៥Z ផ្លូវលេខ២៥១ ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក លទ្ធផល៖
ក-ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ អឿង ឌីចាន់ណា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ។
ខ-វត្ថុតាងចាប់យកបាន៖
-ម្សៅសថ្លាសង្ស័យមេតំហ្វេតាមីន(ICE)១៦ដុំទម្ងន់ប្រហែល១៦ គីឡូ។
សរុបរួម ក្រោយពីធ្វើតេស្ត និងថ្លឹងរួច ឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ ១៦គ.ក្រ ៤៧៨.៧៧ក្រាម ៕
មតិយោបល់