យោងតាមផេកក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា សូមធ្វើការជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋថា កន្លងមក នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ធ្លាប់បានធ្វើការផ្សព្វផ្សាយ និងស្នើសុំដល់សាធារណជន សូមឲ្យធ្វើការងារ ឬទទួលសេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយផ្ទាល់ជាមួយមន្រ្តីផ្តល់សេវារបស់យើងខ្ញុំ(មន្ត្រីមានពាក់កាតមន្ត្រីរាជការ និង បុគ្គលិកក្រុមហ៊ុនដែលមានពាក់កាតសម្គាល់បុគ្គលិក) ជៀសវាងការយកកម្រៃសេវាលើសពីកម្រងសេវាសាធារណ:។
យើងខ្ញុំ នៅតែទទូច និងស្នើសុំឲ្យមានការចូលរួមទាំងអស់គ្នា ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវការផ្តល់ និងទទួលសេវាសាធារណៈរបស់យើងខ្ញុំ។
សម្រាប់ព័ត៌មាន ការផ្តល់យោបល់ សូមទាក់ទងលេខទូរស័ព្ទ៖ 015 085 067 92 90 90 ឬ 012 741 831។
សម្រាប់ការចូលទៅប្រើប្រាស់សេវាកម្មប្រព័ន្ធស្វ័យប្រវត្តិកម្ម សេវាសាធារណៈដឹកជញ្ជូន សូមចូលទៅកាន់៖
1- https://vehicle.mpwt.gov.kh
2-https://transportlicense.mpwt.gov.kh
3-https://driverlicense.mpwt.gov.kh
4-https://techinspection.mpwt.gov.kh
មតិយោបល់