តាកែវៈ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២និង៣០នាទីរសៀល ករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដៃ ស្ថិតនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ចំណុចផ្ទះល្វែងរបស់ក្រុមហ៊ុន ឈីវទីម៉ិចគ្រុបជិតកាស៊ីណូភ្នំដិន បង្កដោយជនសង្ស័យជាមុខសញ្ញាប្រើ ប្រាស់សារធាតុញៀនមានគ្នាចំនួន ០៤នាក់ ដែលមានដូចខាងក្រោម៖
១.ឈ្មោះ ពៅ ទិត្យ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិតាឡឹង ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។
២.ឈ្មោះ ចំរើន កក្កដា ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំភ្នំដិន ស្រុគិរីវង់ ខេត្តតាកែវ ។
៣.ឈ្មោះ ណាត សុខហេង ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំភ្នំដិន ស្រុកគិរីវង ខេត្តតាកែវ។
៤.ឈ្មោះ ម៉ិច រក្សា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។
ពួកគេបានជិះម៉ូតូទៅធ្វើសកម្មភាពដុតបំផ្លិចបំផ្លាញ ផ្ទះល្វែងផ្នែកខាងលើខូចខាតមួយចំនួន ហើយភ្លាមៗនោះក៏មានឈ្មោះ ទូច ប៉ន ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅភូមិតារុង ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ជាអ្នកមើលការខុស
ត្រូវតំណាងឲ្យក្រុមហ៊ុនខាងលើ បានទទួលទូរស័ព្ទពីឈ្មោះ តន់ វឿន ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ថា មានក្រុមខិលខូចលួចដុតផ្ទះរបស់ក្រុមហ៊ុន ទទួលបានពត៌មាននេះភ្លាមឈ្មោះ ទូច ប៉ន ក៏បានជិះម៉ូតូទៅពិនិត្យមើលបន្ទាន់រួចក៏ឃើញមុខសញ្ញាទាំងនេះរត់ចេញពីកន្លែងកើតហេតុ ទើបរាយការណ៍ជូនសមត្តកិច្ចឲ្យជួយអន្តរាគមន៍រហូតឃាត់ខ្លួនបាន៕
មតិយោបល់