កណ្ដាលៈ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទី មានករណីឆក់ចរន្តអគ្គិសនីធ្លាក់ពីលើក្លោងទ្វារវត្ត(បណ្តាលឲ្យស្លាប់) ចំណុចក្លោងទ្វារផ្លូវចូលវត្តពោធិ៍អណ្តែត ស្ថិតក្នុងភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះជាព្រះសង្ឈ ព្រះនាម លី សុខឃីម (ជុក) ព្រះជន្ម ២៨វស្សា ទីលំនៅ ភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ គង់នៅវត្តពោធិ៍អណ្តែតសុគត(ស្លាប់)។
សភាពរឿងហេតុ៖ នៅមុនពេលកើតហេតុ ព្រះសង្ឃ ព្រះនាម លី សុខឃីម(ជុក) និងព្រះសង្ឈចំនួន០៣អង្គទៀតបាននាំគ្នាមកដោតទងជាតិ នៅលើក្លោងទ្វារវត្តពោធិ៍អណ្តែត ហើយព្រះសង្ឈ ព្រះនាម លីសុខឃីម(ជុក) បានយកទង់ជាតិមួយដើមធ្វើពីដែកឡើងទៅលើកំពូលក្លោងទ្វារកម្ពស់ ០៩ម៉ែត្រ(ប្រាំបួនម៉ែត្រ) ដើម្បីដោត ពេលនោះដងទង់ជាតិដែលធ្វើពីដែកបានប៉ះជាមួយខ្សែភ្លើង បណ្តាលឲ្យឆក់រួចធ្លាក់ចុះមកក្រោម សុគត(ស្លាប់)នៅកន្លែងកើតហេតុតែម្តង។
ក្រោយពីបានទទួលព័ត៌មានភ្លាមកម្លាំងនគរបាលប៉ុស្តិ៍ត្រើយស្លា បានចុះដល់កន្លែងកើតហេតុ សហការជាមួយកម្លាំងជំនាញពិនិត្យហេតុស្រុក និងគ្រូពេទ្យក្រុមប្រឹក្សាឃុំមេភូមិ ធ្វើការពិនិត្យ សាកសព ឃើញថាពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ហើយធ្លាក់មកលើផ្លូវកៅស៊ូសុគតពិតមែន។
ស្លាកស្នាម បាក់ធ្មេញ០៣ បែកមាត់ ស្នាមចរន្តអគ្គិសនីឆក់ខ្លោចកំពួនដៃឆ្វេង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។
ក្រោយពិនិត្យរួចសព បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់