ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្រ្កាបជាក់ស្តែងទីតាំង បើកល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅក្នុងដីឡូត៍គ្មានលេខ

ភ្នំពេញៈ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ម៉ោង១០និង៣០នាទី ដោយមានការអនុញ្ញាតពីលោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងដោយមាន បញ្ជាពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងជាប្រធានគណ បញ្ជាការឯកភាពខណ្ឌច្បារ អំពៅ កម្លាំងចម្រុះដឹកនាំដោយ:
-លោក រស់ សុភ័ក្រ្ត អភិបាលរងខណ្ឌ
-លោក វរសេនីយ៍ទោ ម៉ៅ សឿត អធិការខណ្ឌ
-លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី
-លោកវរសេនីយ៍ត្រី ម៉ៅ ស៊ីវន នាយប៉ុស្តិ៍ព្រែកថ្មី បាន ចុះបង្រ្កាបជាក់ស្តែងទីតាំង បើកល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅក្នុងដីឡូត៍គ្មានលេខ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ
ដកហូតវត្ថុតាងរួមមាន ៖ រថយន្ត ០៥គ្រឿង, ម៉ូតូ ១៨គ្រឿង, មាន់ជល់ ០៣ក្បាល (រស់), កៅអីជ័រ ១០០ និងស៊ុម សម្រាប់ក្រុងមាន់ ៥៦។ ចំណែកអ្នកមកលេងជល់មាន់ បានរត់គេចខ្លួន បាត់អស់ នៅពេលសមត្ថកិច្ចចុះទៅដល់
សូមបញ្ជាក់ថា ទីតាំងខាងលើនេះ ទើបរៀបចំបើកដំណើរការឲ្យគេមកលេងជល់មាន់នៅព្រឹកមិញនេះទេ៕

 

មតិយោបល់