ព័ត៌មានជាតិ

សុទ្ធតែនិស្សិត! ផឹកស៊ីក្នុងហាង ទាស់សម្ដីគ្នាប្រើហិង្សា ត្រូវកម្លាំងនគរបាលឃាត់ខ្លួន

កណ្តាល: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យ២ក្រុម ចំនួន៨នាក់ ត្រូវបានកម្លាំង នគរបាលស្រុកកណ្តាលស្ទឹង ឃាត់ខ្លួនពាក់ព័ន្ធករណី ទាស់ពាក្យសម្តី ប្រើហិង្សា ក្នុងហាងផឹកស៊ី នៅកញ្ជុះយីហោ ជូន សម្ភស្ស ដាមី នៅចំណុចភូមិជើងព្រៃទី៣ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២០និង៤០នាទី ។

ជនសង្ស័យចំនួន ៨នាក់រួមមាន៖
១.ឈ្មោះ អុន វណ្ណារិទ្ធ ហៅ អយ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិទឹកនឹម ឃុំកណ្តោក ស្រុកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ និសិ្សត (ឃាត់ ខ្លួន )។
២. ឈ្មោះ ណាន វណ្ណា ហៅ យុទ្ធ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិតាដោលទី ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរកម្ម ករព្រលានយន្តហោះថ្មី (ឃាត់ខ្លួន)។
៣.ឈ្មោះ ម៉ៅ សុខជ័យ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិជើងព្រៃទី៣ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង មុខរបរនិសិ្សត (ឃាត់ខ្លួន)។
៤.ឈ្មោះ លឹម សុខគង់ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិ អំពៅព្រៃទី២ ស្រុកកណ្តាលស្ទឹង មុខរបរនិសិ្សត (ឃាត់ខ្លួន)។
៥.ឈ្មោះ ជា សុខហេង ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង (ឃាត់ខ្លួន)។
៦.ឈ្មោះ ខែម ជៀបឡាយ អាយុ ២០ឆ្នាំ មានទីលំនៅភូមិ បឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង មុខរបរ និសិ្សត (ឃាត់ខ្លួន )។
៧.ឈ្មោះ អាត់ សំអឿន អាយុ ២០ឆ្នាំ មានទីលំនៅភូមិកំពុងតាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង មុខរបរ និសិ្សត (ឃាត់ខ្លួន )។
៨.ឈ្មោះ ចន ចិត្រា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង មុខរបរ និសិ្សត (ឃាត់ខ្លួន)។

ជនរងគ្រោះឈ្មោះ សុផុន ភារ: ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិតាដោលទី២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ លក់ដូរ(ម្ចាស់កញ្ចុះ)។

វត្ថុតាងចាប់យក៖ ម៉ូតូ ០៣គ្រឿង
១.ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ កណ្ដាល 1T-5153។
២.ម៉ាក ហុងដា ស្កុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1FJ 7014។
៣.ម៉ាក់ ស៊ុយសាគីនិច ពណ៌ស ពាក់ផ្លាក លេខកណ្ដាល 1X 5789។

ទូរស័ព្ទ ដៃ ០៥គ្រឿង៖
១.ម៉ាក iPhone 7 Plus ពណ៌ខ្មៅ
២.ម៉ាក iPhone 7 Plus ពណ៌ខ្មៅ
៣.ម៉ាក iPhone 6Plus ពណ៌ទឹកប្រាក់
៤.ម៉ាក OPPO F11pro ពណ៌ស្វាយ
៥.ម៉ាក OPPO ពណ៌ខ្មៅ ។

សម្ភារ:ខូចខាត៖
-ចានថ្មចង្កឹះ ៥០ចាន (របស់ជនរងគ្រោះ )
-ម៉ូតូ ១គ្រឿង ម៉ាក ហុងដា C125 ពណ៌ ស៊េរី ឆ្នាំ ២០១៦ ពាក់ផ្លាកលេខ កណ្ដាល 1T-5153 (របស់ជនសង្ស័យ )។

សភាពរឿងហេតុ៖ នៅថ្ងៃទីខែឆ្នាំវេលាម៉ោង កើតហេតុខាងលើ មានជនសង្ស័យ ២ក្រុម បានមកផឹកស៊ីនៅក្នុងកញ្ជុះយីហោ ជូន សម្ភស្ស ដាមី ស្ថិតក្នុង ក្នុងភូមិឃុំកើតហេតុខាងលើ បន្ទាប់មកជនសង្ស័យទាំង ២ក្រុម បានទាក់ពាក្យសម្ដី គ្នា ហើយបានយកចានចង្កឹះថ្ម និងដបស្រា ស្ប៉ាយ គប់ទៅលើគ្នាទៅវិញទៅមក បណ្តាលឲ្យរបួសទាំងសងខាង និងបែកចានចង្កឹះអស់ ៥០ចាន និងខូចខាតម៉ូតូ១គ្រឿង ឃើញដូចនោះ ជនរងគ្រោះបានរាយការណ៍ ជូនមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអំពៅព្រៃ ចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យទាំង២ក្រុម បញ្ជូនមកកាន់ អធិការដ្ឋានដើម្បីកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី៕

មតិយោបល់