ព័ត៌មានជាតិ

អ្នករត់តុការ ​និង កម្មករសំណង់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចកាបូបជនបរទេស

​ភ្នំពេញៈ​ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង​នគរបាល​នាយក​ដ្ធា​ន​ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់​ នៃ​អធិការ​ដ្ឋាន​ខណ្ឌចំការមន​ បាន​ធ្វើការ​ឃាត់ខ្លួន​ក្មេង​ទំនើង​២​នាក់​ ជាប់​ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​ជនបរទេស​មិន​បាន​សម្រេច​ នៅ​ចំណុច​ ផ្លូវ​ក្រោយ​ ស្ថានទូត​រុ​ស្ស៊ី​ កែង​នឹង​ផ្លូវ​សបិត​ ក្រុម​៧៨​ ភូមិ១៤​ សង្កាត់​ទន្លេ​បា​សាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ កាលពី​វេលា​ម៉ោង​១៦​នឹង​៤០​នាទី​ ថ្ងៃ​ទី​៥​ ខែមេសា​ ឆ្នាំ​២០២០​ ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​​ ជនសង្ស័យ​០២​នាក់​៖​ ១-​ឈ្មោះ​ យ៉ង​ សុខ​អូរ​ ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ​ មុខរបរ​ រត់​តុ​ការ​ ស្នាក់​នៅផ្ទះ​ជួល​ ភូមិ​តា​ង៉ូ​វ​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ។​ ២-​ឈ្មោះ​ សួន​ ច​ន្ថា​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​ កម្មករ​សំណង់​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវ​បេតុង​ ភូមិ​តា​ង៉ូ​វ​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ ​។​ ចំណែកឯ​ជន​រង​គ្រោះជា​ជនបរទេស​ ពុំ​បាន​ដាក់​ពាក្យបណ្ដឹង​ទេ​ ។​

​ជនសង្ស័យ ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ កសាង​សំណុំរឿង ​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ ៕

មតិយោបល់