ព័ត៌មានជាតិ

យុវតីវ័យ ១៩ឆ្នាំម្នាក់ ត្រូវរន្ទះបាញ់ស្លាប់

ប៉ៃលិន: កាលពីវេលាម៉ោង ១៧ និង៣៥ នាទីថ្ងៃទី០៦ ខែ មេសា ឆ្នាំ២០២០ ត្រង់ចំណុចអូរក្របៅ ស្ថិតក្នុងភូមិថ្នល់កែង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានករណីរន្ទះបាញ់ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់។

ជនរងគ្រោះឈ្មោះ ភួង ឆាលី ភេទស្រី អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិបឹងសំរោង ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង បានមកស៊ីឈ្នួល ដាំដំឡូង។

ដំណើររឿង៖ មុនកើតហេតុ ជនរងគ្រោះ បានមកស៊ីឈ្នួលដាំដំឡូង នៅចម្ការរបស់ឈ្មោះ ឃិន យ៉ុង ភេទប្រុស ចំពេលកំពុងមានភ្លៀងធ្លាក់ ជាអកុសលស្រាប់តែមានរន្ទះបាញ់ត្រូវចំ បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។

បច្ចុប្បន្នសព ត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕

មតិយោបល់