ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ ជាប់អន្ទាក់សមត្ថកិច្ច ប្រើល្បិចប្លន់ម៉ូតូនិស្សិត

ភ្នំពេញ: កាលពីវេលាម៉ោ២០និង៣០នាទីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នគរបាលភ្នំពេញថ្មី បានធ្វើការស្រាវជ្រាវបន្ត ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត ករណីលួចមានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លីបាញ់ខ្យល់ភ្ជង់គំរាមប្លន់យកម៉ូតូ) នៅចំណុចមុខសាលាSOS ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ។

ជនសង្ស័យឈ្មោះ សេក វាសនា ភេទប្រុស អាយុ៣០ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ឃាត់ខ្លួននៅមុខផ្ទះសំណាក់គូរ៉ូ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) និងបក្ខពួកបានធ្វើសកម្មភាពប្រើកាំភ្លើងខ្លីបាញ់ខ្យល់ភ្ជងគំរាមប្លន់យកម៉ូតូពីជនរងគ្រោះឈ្មោះ ស៊ីម សារ៉ាត់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវមហាវិថីម៉ៅសេទុង សង្កាត់បឹងឡាង ខណ្ឌទួលគោក ។

សម្ភារ:បាត់បង់៖ ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ស លាយក្រហម ផលិតឆ្នាំ២០១៦ ពាក់ផ្លាកលេខ1DO-8221 ។

ជនសង្ស័យខាងលើ សមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់