ព័ត៌មានជាតិ

សម្តេចហ៊ុន សែនៈ បក្សប្រឆាំងរាយការណ៍ភូតកុហក់ព្រះមហាក្សត្រអំពីស្ថានភាពនយោបាយនៅកម្ពុជា

ភ្នំពេញៈ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា គណបក្សប្រឆាំង រាយការណ៍ ភូតកុហក ព្រះមហាក្សត្រ អំពីស្ថានភាពនយោបាយនៅកម្ពុជា។ ដោយសម្តេចបានបញ្ជាក់ថា ស្ថានភាពនយោបាយនៅកម្ពុជា មានភាពល្អប្រសើរ មិនដូចការលើកឡើងរបស់គណបក្សប្រឆាំងនោះទេ។

សម្តេចតេជោបានថ្លែងបែបនេះនៅក្នុងពីធីជួបសំណេះសំណាល ជាមួយបងប្អូន កម្មករ នយោជក នៅកំពុងផែ ព្រះស៊ីហនុ កាលពីព្រឹក ថ្ងៃទី៣០ មេសាឆ្នាំ២០១៦។

សម្តេចតេជោ ហ៊ុន សែន បានហៅគណបក្សប្រឆាំងភ្លើណាស់ ហើយមិនមែនជាដៃគូប្រកួតប្រជែងជាមួយសម្តេចនោះទេ ពីព្រោះមិនចេះ ចាប់យកឱកាស ចុះបម្រើប្រជាពលរដ្ឋ នៅពេលជួបគ្រោះធម្មជាតិ អត់ទឹកប្រើប្រាស់នេះ។ បើទោះបីជាមានភ្លៀងកាលពីម្សិលមិញក៏ដោយ តែសម្តេចតេជោ នៅតែអំពាវនាវដល់អាជ្ញាធរទាំងអស់ត្រូវបន្តស្តារស្រះ ប្រឡាយ និងផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋបន្តទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏ស្នើឲ្យបរទេសគោរពអធិបតេយ្យភាពរបស់កម្ពុជា កុំជ្រៀតជ្រេតកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

សម្តេចតេជោ បញ្ជាក់ថា «អ្នកធ្លាប់ឲ្យបែងចែកអំណាច នីតិបញ្ញាត្តិ នីតិប្រតិបត្តិ និងតុលាការ ប៉ុន្តែអ្នកកំពុងធ្វើ ដោយដាក់សម្ពាធខ្លះឲ្យយើង ដើម្បីបំពានលើអំណាចតុលាការ អ្នកកំពុងធ្វើខុសខ្លួនឯង៕

samdeck HUN SEN

មតិយោបល់