កំពង់ឆ្នាំងៈ នៅយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឆ្លងផ្លូវ បុកម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវ៥២ជាប់ផ្លូវជាតិលេខ៥ ចំណុចមុខសាលាស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះឈ្មោះ ជេន រស្មី ហៅគម ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅភូមិជើងខ្នារ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ បើកបរម៉ូតូម៉ាក សង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ផ្លាកលេខ កណ្ដាល 1B-9725 ។
រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខ ព្រះសីហនុ 3A-5910 ដឹកលៀស។
ក្រោយពីកើតហេតុជនបង្កចុះរត់គេចបាត់ស្រមោល ចំពោះវត្ថុតាងសមត្ថកិច្ចចុះដល់ទីតាំង វាស់វែងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី រីឯសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់