ព័ត៌មានជាតិ

លោកនាយប៉ុស្តិ៍ចោមចៅ៣! សូមបដិសេធចំពោះព័ត៌មានក្នុងស្រុក ដែលចុះថាជនសង្ស័យ ចាប់ចងដៃស្ត្រីមានផ្ទៃពោះ៤ខែ រត់គេចខ្លួនពីប៉ុស្តិ៍

ភ្នំពេញៈ លោកថេង កុសល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ បានបដិសេធចំពោះព័ត៌មាន ក្នុងស្រុកមួយចំនួន បានចោទថា លោកមានការធ្វេសប្រហែស ដោយបណ្តោយឱ្យជនសង្ស័យឈ្មោះ អ៊ូ ប៊ុនធី ដែលចាប់ចងដៃស្ត្រីមានផ្ទៃពោះ៤ខែ រត់ចេញពីប៉ុស្តិ៍ ខណៈកំពុងសាកសួរ។

លោកថេង កុសល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ បានប្រាប់ឲ្យដឹថា នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ថា លោកសុំបដិសេធ និងច្រានចោលទាំងស្រុង នូវព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយថា កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នេះ ជនសង្ស័យដែលចាប់ចងស្ត្រីមានផ្ទៃពោះ៤ខែ បានរត់គេចខ្លួនពីប៉ុស្តិ៍ចោមចៅ៣ ដែលនាំឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ក្នុងហេតុការណ៍ភ្ញាក់ផ្អើលនេះ គឺមានការ បង្ហើបប្រាប់ពីនគរបាលមួយរូប មិនបញ្ចេញឈ្មោះ បានប្រាប់ថា ខណៈប៉ូលិសកំពុងសរសេរកំណត់ហេតុ ស្រាប់តែជនសង្ស័យ បានធ្វើជានិយាយទូរស័ព្ទ រួចឡើងកង់បីគេចខ្លួនតែម្តង ។ ក្រោយមក សមត្ថកិច្ចបានទៅចាប់ខ្លួនមកវិញ នៅឯមន្ទីរពេទ្យ ។

ជាមួយគ្នានេះ តាមប្រភពព័ត៌មានច្បាស់ការណ៍មួយ បញ្ជាក់ថា ខាងជនរងគ្រោះ បានទាមទារសំណងពីជនសង្ស័យចំនួន៥ពាន់ដុល្លារ ដើម្បីបញ្ចប់រឿង ដែលនៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នេះ ភាគីទាំងខាងកំពុងជួបចរចារគ្នា នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។

លទ្ធផលយ៉ាងណានោះ គឺ នៅពុំទាន់ដឹងនៅឡើយទេ៕

មតិយោបល់