ព័ត៌មានជាតិ

Update៖ ករណីអគ្គិភ័យ ឆេះរថយន្តកាមរី បណ្តាលមកពីធ្លាយធុងហ្គាស នៅខណ្ឌសែនសុខ

ភ្នំពេញ: នៅវេលាម៉ោង១៩និង២នាទីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ មានករណីអគ្គិភ័យមួយកើតឡើង ធ្លាយធុងហ្គាស បណ្តាលឲ្យឆេះរថយន្តកាមរី១គ្រឿង ស្ថិតនៅតាមបណ្តោយផ្លូវណត់ព្រីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

មូលហេតុ៖ បណ្តាលមកពីធ្លាយហ្គាសបង្កជាអគ្គិភ័យ ។ ចំណែកម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ ។

សម្ភារ:ខូចខាត៖ ឆេះរថយន្តម៉ាកកាមម៉ារី០១គ្រឿង ពណ៌សំបកឪឡឹក ឆ្នាំ៩៥ ពាក់ផ្លាកលេខភ្នំពេញ ២D: ៩១២២ អស់ប្រហែល៥០% មិនបណ្ដាយឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរឡើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចេញរថយន្ត ការិយាល័យអគ្គិភ័យចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ឡាន ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅម៉ោង១៩និង៤០នាទីយប់ ៕

មតិយោបល់