ព័ត៌មានជាតិ

ខឹងឪពុកម្តាយ បានហាមឃាត់ មិនអោយទៅអ៊ុតសក់ បែជាចង.ក សម្លាប់ខ្លួនស្លាប់ភ្លាមៗ

ប៉ៃលិនៈ នៅវេលាម៉ោង៥ និង ០០នាទីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ មានករណីធ្វើអត្តឃាត (ចង.ក ) សម្លាប់ខ្លួន មួយករណី នៅចំណុចមុខផ្លូវចូលទឹកធ្លាក់ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលអោយមានមនុស្សស្លាប់០១នាក់ មូលហេតុជនរងគ្រោះខឹងឳពុកម្ដាយបានហាមឃាត់ មិនអោយទៅអ៊ុតសក់ ព្រោះខ្លាចឆ្លងជំងឺកូវីដ១៩ ។
ជនរងគ្រោះឈ្មោះ មឿន គឹមសេង ភេទស្រី អាយុ១៤ ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ក្រោយពេលកើតហេតុ ខ្ញុំបាទបានដឹកនាំកម្លាំងជំនាញកោសល្យវិច្ច័យនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលអូរតាវ៉ៅ សហការណ៍ជាមួយកម្លាំងជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន ធ្វើកោសល្យវិច្ច័យទៅលើសាកសពឃើញថា សពខាងលើគឺពិតជាធ្វើអត្តឃាត(ចង.ក)ប្រាកដមែន ។
បច្ចុប្បន្នសពត្រូវបានប្រគល់ជូនអាណាព្យាបាលធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់