កណ្តាល: កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ មានករណីមនុស្ស ត្រូវខ្សែភ្លើងឆក់ស្លាប់ ស្ថិតនៅចំណុចភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះចក់ ចាប ភេទ ប្រុស អាយុ៤៤ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ
ទីលំនៅភូមិព្រែកតាជរ័ ឃុំស្វាយប្រទាល ស្អាងខេត្តកណ្តាល។
វត្ថុតាងចាប់យក
– អាគុយម៉ាកJP កម្លាំង៥០អំពែចំនួន ០១គ្រឿង
– អាំងវែកទរ័ចំនួន០១គ្រឿង
– ដង្គៀបចាប់អាគុយចំនួន០២ (ក្រហមខ្មៅ)
– ខ្សែលួសប្រវែង ២២៧ ម៉ែត្រ
សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុ ឈ្មោះ ឡឹម សុខរ៉ា អង្គុយនៅផ្ទះរបស់ខ្លួន ក៏ឮសំឡេងមនុស្ស ស្រែកថ្ងូរពីរបីដង ពេលនោះទើបគាត់ប្រាប់ប្តីឲ្យទៅមើល ស្រាប់តែឃើញឈ្មោះ ចក់ ចាប ដេកដួលនៅលើដី។ ភ្លាមនោះ ឈ្មោះ សុត ផា បានស្រែកហៅថា ពូចាបៗបានពីរបីម៉ាត់ មិនឮឆ្លើយតប គាត់ក៏បានកាន់ពិលដើរ ទៅមើលឃើញឈ្មោះ ចាប បានដេកផ្ងារដៃខាងស្តាំ កាន់លួសស្លាប់បាត់ទៅហើយ ដោយមានក្រចាប់ជាប់ពីក្បាលអាគុយ។
ក្រោយកើតហេតុឈ្មោះ សុត ផា បានតេទូរស័ព្ទ ប្រាប់ម្តាយក្មេកជនរងគ្រោះ ឲ្យទៅប្រាប់ប្រពន្ធជនរងគ្រោះ។
បន្ទាប់មកកម្លាំងប៉ុស្ដិ៍ បានទទួលព័ត៌មានភ្លាម ក៏បានសហការជាមួយ កម្លាំងជំនាញ ពេទ្យឃុំ ក្រុមប្រឹក្សាឃុំ និងមេភូមិ បានធ្វើការពិនិត្យសព សន្និដ្ឋានថា ពិតជាស្លាប់ដោយសារ ត្រូវខ្សែភ្លើងឆក់មែន ទើបប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់