ព័ត៌មានជាតិ

ប្រុសស្រី៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅខេត្តបាត់ដំបង

បាត់ដំបង: កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២០ អនុវត្តតាម មតិដឹកនាំជាប់ជាប្រចាំរបស់ឯក ឧត្តមឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ព្រមទាំងអនុវត្តតាមការណែនាំជំនាញពី លោក ឧ ត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានកម្លាំងនគរបាលស្រុកមោងឫស្សី ដែលមាន លោក វរសេនីយ៍ទោ ស គឹមឡុង ជាអធិការនគ រ បាលស្រុក បានជម្រុញដឹកនាំឲ្យមានការបង្រ្កាបករណី រក្សាទុកដោយ ប្រើប្រាស់ ដឹកជញ្ជូន ឬ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០២ករណីក្នុងមូលដ្ឋានក្រុមទី១៤ភូមិឫស្សី២ ឃុំមោង និងភូមិស្រម៉មាស ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយកម្លាំងផ្នែកជំ នាញរបស់អធិការដ្ឋាននគរបាលស្រុក និងមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលមោង ប៉ុស្តិ៍នគរបាលរដ្ឋបា លព្រៃស្វាយ ចូលរួមអនុវត្តក្នុងនោះបានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៣នាក់គឺ៖
១-ឈ្មោះ សួស ជីវ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ មាន ទីលំនៅ ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង
២-ឈ្មោះ ពុំ សមុន្នី ហៅស្រីស ភេទស្រី អាយុ ៤០ឆ្នាំ មានទីលំនៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុក មោងឫស្សី ខេត្តបាត់ដំបង
៣-ឈ្មោះ មិត្ត លី ភេទប្រុស អាយុ ៦១ ឆ្នាំ មានទីលំនៅភូមិស្រម៉មាស ឃុំព្រៃស្វាយ ស្រុកមោង ឫស្សី ខេត្តបាត់ដំបង
-ក្នុងកិច្ចប្រតិបត្តិការនេះដកហូតវត្ថុតាងរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកICE ចំ នួន០៤ថង់ មានទម្ងន់ ៧,៣១ក្រាម
-ម៉ូតូចំនួន ០១គ្រឿង
-ទូរស័ព្ទដៃចំនួន ០១គ្រឿង
-សម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយ ចំនួន។

ក្រោយធ្វើការសាកសួរស្រាវជ្រាវបច្ចុប្បន្ននេះកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សីបានបញ្ជូនជនសង័្សយទាំង០៣នាក់ ព្រមទាំងវត្ថុតាងមកកាន់ការិយាល័យជំនាញ នៅ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕

 

មតិយោបល់