កណ្តលៈ កាលពីម៉ោង១៥និង០០នាទីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ករណីបង្រ្កាបល្បែងស៊ីសងខុសច្បាប់ (បៀរតងចិន) ចំណុចខាងជើងវត្តតាខ្មៅ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនសង្ស័យចំនួន០៥នាក់៖ ១-ឈ្មោះ ចាន់ សុភ័ក្រ ភេទស្រី អាយុ៥៦ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ, ជាម្ចាស់ផ្ទះ (ឃាត់ខ្លួន) ។ ២- ឈ្មោះ សុត រាដូ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រែកខ្សាយ ឃុំពាមជ ស្រុកព្រះស្តេច ខេត្តព្រែវែង មុខរបរជាងផាត់មុខ (ឃាត់ខ្លួន) ។ ៣-ឈ្មោះ ម៉េត សាម៉ាឌី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជាងផាត់មុខ (ឃាត់ខ្លួន) ។ ៤-ឈ្មោះ គៀង ឃូ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជាងផាត់មុខ (ឃាត់ខ្លួន) ។ ៥-ឈ្មោះ ឱ រ៉ូ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ភ្នំពេញ មុខរបរជាងផាត់មុខ (ឃាត់ខ្លួន) ។
វត្ថុតាងចាប់យក៖ ១-ម៉ូតូ ១គ្រឿងម៉ាក Honda scoopy ពណ៌ ស ស៊េរី ២០១៧ ផ្លាកលេខ ភ្នំពេញ 1GN-0950 ។ ២-ម៉ូតូ ១ គ្រឿងម៉ាក Honda c125 ពណ៌ខ្មៅ ស៊េរី ២០១៥ ផ្លាកលេខព្រះសីហនុ 1E-4775 ។ ៣-ម៉ូតូ១គ្រឿងម៉ាក yamaha ពណ៌ស ផ្លាកលេខ ភ្នំពេញ 1AV-1284 ។ ៤- ម៉ូតូ ១ គ្រឿងម៉ាក Honda c១០០ ពណ៌បៃតង ផ្លាកលេខ ONG202-1-065 ។ ៥- ម៉ូតូ ១គ្រឿងម៉ាក Honda c125 ពណ៌ខ្មៅស៊េរី ២០០៥ ផ្លាកលេខ កណ្តាល 1B-3239 ។ ៦- ម៉ូតូ ១គ្រឿងម៉ាក Honda c ១២៥ ពណ៌ខ្មៅ ស៊េរី ២០០៩ ផ្លាកលេខ កណ្តាល 1I-0234 ។៧- លុយខ្មែរ ២៤ ម៉ឺនរៀល ។
៨- បៀតងចំនួន ៣ ហ៊ូ ។ ៩- ឈើឫស្សី សម្រាប់ឆ្កឹះបៀរចំនួន៨ដើម ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ សមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា នៅកន្លែងខាងលើមានបើកលេងល្បែងស៊ីសងខុសច្បាប់ (បៀរតងចិន) នគរបាលក្រុងតាខ្មៅ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ សហការជាមួយផ្នែកយុត្តិធម៌ក្រុងតាខ្មៅ បានចុះទៅកន្លែងកើតហេតុ ក៏ឃើញមានជនសង្ស័យមួយក្រុមកំពុងលេង ប្រាកដមែន ហើយនៅពេលឃើញសមត្ថកិច្ច ពួកគាត់ក៏បាននាំគ្នារត់គេចខ្លួនអស់ខ្លះ តែនៅសល់៥នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានរួមទាំងវត្ថុតាង បញ្ជូនយកទៅកាន់ អធិការដ្ឋាននគរបាលក្រងតាខ្មៅ ដើម្បីចាត់បន្តការតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់