ព័ត៌មានជាតិ

ប្រាក់ចំណេញ Ford ធ្លាក់ចុះ​ផ្កាប់មុខ រហូតដល់ ៩៨%

​ក្រុមហ៊ុន​ផលិត​រថយន្ត Ford Motor បាន​ប្រកាស​ឲ្យដឹង​កាល​ពី​ថ្មីៗ​នេះ ថា​ប្រាក់​ចំណេញ​សុទ្ធ​នៅក្នុង​ត្រីមាស​ចុងឆ្នាំ ២០១៤ បាន​ធ្លាក់ចុះ ៩៨​ភាគរយ ស្ទើតែ​មិន​គួរឲ្យ​ជឿ ប៉ុន្តែ​ក្រុមហ៊ុន​បាន​រំពឹង​ថា នៅក្នុង​ឆ្នាំ ២០១៥ នេះ នឹង​ជួប​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ​។​
Ford Evos Plug-in Hybrid
​ក្រុមហ៊ុន Ford បានឲ្យដឹងថា ប្រាក់ចំណេញ​សុទ្ធ​នៅក្នុង​ត្រីមាស​ទី​៤ ឆ្នាំ ២០១៤ បាន​ធ្លាក់ចុះ ៩៨​ភាគរយ ដោយ​ទទួល​បាន​ត្រឹមតែ ៥២​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ពោល​គឺ​បាន​ធ្លាក់ចុះ​ពី ៣,០៤​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០១៣​។ លោក Mark Fields នាយក​ប្រតិបត្តិ Ford បាន​ថ្លែងឲ្យដឹងថា ឆ្នាំ ២០១៤ គឺជា​ឆ្នាំ​ប្រកួតប្រជែង និង​ជា​ឆ្នាំ​មិន​ល្អ​សម្រាប់ Ford ប៉ុន្តែ​សម្រាប់​ឆ្នាំ ២០១៥ នេះ Ford នឹង​ជួប​រឿង​ល្អ ហើយ​ជោគជ័យ​ច្រើន​៕​

មតិយោបល់