ព័ត៌មានជាតិ

ជនជាតិចិនជាបុគ្គលិកកាស៊ីណូថាយថិនត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទ…

ស្វាយរៀង: នៅវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។

ជនសង្ស័យទី១ឈ្មោះ វ៉ង់ ឈូ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ថាយថិន មានទីលំនៅស្រុកឈុនឆឹង ខេត្តលីវនិញ ប្រទេសចិន ជាលទ្ធផលតេស្តទឹកម៉ូតបង្ហាញថា វិជ្ជមាន ឆែកឆេរលើដងខ្លួន ឃើញមានទូរស័ព្ទដៃ ០១គ្រឿង ម៉ាក SUMSUNG និងទី២ឈ្មោះ ឡាំង ណាន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅជាមួយគ្នា ជាលទ្ធផលតេស្តទឹកម៉ូតបង្ហាញថា វិជ្ជមាន ឆែកឆេរ លើដងខ្លួន មានទូរស័ព្ទដៃ ០១គ្រឿង ម៉ាក HUAWEI ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

មតិយោបល់