ព័ត៌មានជាតិ

២ថ្ងៃ បង្ក្រាបគ្រឿងញៀន បាន ៤កញ្ចប់ធំ ឃាត់ខ្លួនប្រុសស្រី២នាក់

កណ្ដាល: កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ ចេញប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនរយ:ពេល២ ថ្ងៃជាប់គ្នា ឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់ ដកហូតថ្នាំញៀន ៤កញ្ចប់ធំ។

អាវុធហត្ថក្រុងតាខ្មៅ បានឲ្យដឹងថា កម្លាំងរបស់យើងចេញប្រតិបត្តិការបង្ក្រាប ករណីទី១. នៅវេលាម៉ោង២១យប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កម្លាំងអាវុធហត្ថក្រុងតាខ្មៅ បានធ្វើការឃាត់ខ្លួន មុខសញ្ញាសង្ស័យម្នាក់ឈ្មោះ ម៉ុម ផារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ បច្ចុប្បន្ន ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ដោយដកហូតបានវត្ថុតាង ក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់ធំ ជញ្ជីងសម្រាប់ថ្លឹង០១ សម្ភារ:វេចខ្ចប់មួយចំនួន ម៉ូតូ០១គ្រឿង ម៉ាក Scoopy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CR-5171។

លោក បានបន្ដថា ករណីទី២.នៅវេលាម៉ោង២និង៣៣នាទី រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថក្រុងតាខ្មៅ សហការជាមួយកម្លាំងជំនាញអាវុធហត្ថខេត្តចុះទៅឆែកឆេរលំនៅដ្ឋាន ជនសង្ស័យ នៅចំណុចភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។ ការឆែកឆេរនោះ កម្លាំងអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ណាក់ ស៊ីវយី ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។ វត្ថុតាងដកហូតរួមមាន ថ្នាំក្រាមពណ៌ស ចំនួន០៣កញ្ចប់ធំ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ខេត្តកណ្ដាលចាត់ការ តាមផ្លូវច្បាប់៕

photo_2016-05-18_17-29-13 photo_2016-05-18_17-29-14 (2) photo_2016-05-18_17-29-14 photo_2016-05-18_17-29-15 (2) photo_2016-05-18_17-29-15 photo_2016-05-18_17-29-16

 

មតិយោបល់