ព័ត៌មានជាតិ

លាន់ផាំងខ្ទេច! បុរសកសិករ២នាក់ ជិះម៉ូតូ១គ្រឿងឌុបគ្នា ត្រូវរថយន្តបុកស្លាប់ នៅខេត្តតាកែវ

តាកែវ: កាលពីវេលាម៉ោង២១និង៣០នាទីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៦៧-៦៨ ស្ថិតនៅក្នុងភូមិតាសិត ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងម៉ូតូ ដែលមានទិសដៅបញ្ច្រាសទិសគ្នា ។

ករណីនេះបង្កឡើងដោយរថយន្ត១គ្រឿង ម៉ាកហ៊្វុយហ្សូ ពណ៌បៃតងខ្ចី ពាក់ផ្លាកលេខ ភ្នំពេញ 3E-7189 ។ លុះបើកបរមកដល់ចំណុចកើតហេតុ បានបុកម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1Q-2939 បើកបរដោយជនរងគ្រោះឈ្មោះ គយ ចិត្រា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃមាន ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) មានអ្នករួមដំណើរជាមួយម្នាក់ទៀតឈ្មោះ ងន វិចិត្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំជាមួយគ្នា (ស្លាប់នៅកន្លែងកើតហេតុ) ។ ចំណែកម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល ។

មូលហេតុ៖ មពីរថយន្តបុកម៉ូតូ បណ្តាលឲ្យបុរស២នាក់ បាត់បង់អាយុជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យនិងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ។ សាកសពជនរងគ្រោះប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ៕

មតិយោបល់