ភ្នំពេញៈ ស្ត្រីម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ ក្រោយពីក្រុមជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទមិនបានសម្រេច នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៨និង២០នាទី នៅចំណុចមុខផ្ទះលេខ៩៦ ផ្លូវលេខ៣១០ ក្រុមទី៣៧ ភូមិ១៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹកេងកង រាជធានីភ្នំពេញ។
ជនរងគ្រោះ(សព)ឈ្មោះ លីវ ឡៃហួយ ភេទស្រី អាយុ ២៣ឆ្នាំ (ស្លាប់) ជនជាតិខែ្មរ មុខរបរបុគ្គលិកក្រុមហ៊ុនលក់គ្រឿងអេឡិកត្រូនិកខេ៤ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទីកន្លែងកំណើតនៅឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ជនសង្ស័យចំនួន០២នាក់ ពុំស្គាល់អត្តសញ្ញាណជាប្រភេទក្មេងស្ទាវ ភេទប្រុស អាយុប្រហែល ២០ឆ្នាំ ទៅ ២២ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda dream c125 ពណ៌ខ្មៅ ពុំស្គាល់លើស៊េរី និងពុំចាំស្លាក់លេខ បានជិះម៉ូតូរត់គេចខ្លួនបាត់។
ដំណើររឿង៖ មុនកើតហេតុជនរងគ្រោះជិះម៉ូតូហុងដាសេ១២៥ តាមបណ្តោយផ្លូវ៣១០ ស្របពេលនោះជនសង្ស័យមានគ្នា ០២នាក់ បានជិះស្របគ្នាមកពីក្រោយអែបក្បែរម៉ូតូជនរងគ្រោះហើយក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះបណ្តាលឲ្យជនរងគ្រោះដួល អូសម៉ូតូនឹងរងរបួសធ្ងន់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត្រ ស្លាប់។
ក្រោយកើតហេតុសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្តទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ៕
មតិយោបល់