កំពង់ធំៈ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង៨និង៣០នាទី មានករណីមនុស្សលង់ទឹក បណ្តាលឲ្យស្លាប់ម្នាក់ ស្ថិតនៅក្នុងភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ជនរងគ្រោះឈ្មោះ សៀន សម្បត្តិ ភេទប្រុស អាយុ៧០ឆ្នាំ ។
មូលហេតុ៖ ជនរងគ្រោះហែលទឹកតាមចាប់បាឡា (បាឡាអណ្តែតប៉ើងតាមខ្យល់) ។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅដល់ទីតាំង ដើម្បីពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់ប្រាកដមែន ហើយប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់