ព័ត៌មានជាតិ

​ស្ត្រីបុគ្គលិក​សណ្ឋាគារ​ អា​ហ្ស៊ូ​ម៉ា​យ៉ាម្នាក់ ត្រូវចោរឆក់កាបូប នៅខណ្ឌទួលគោក​​

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​៧​ ខែមេសា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៨​និង​៣០​នាទី​ កម្លាំង​នគរបាល​ប៉ុ​សិ៍​រដ្ឋបាល​ផ្សារ​ដើម​គ​ នៃ​អធិការដ្ឋាន​នគរបាល​ ខណ្ឌទួលគោក​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ (​ជន​រង​គ្រោះ​ចាប់​ប្រគល់​ឲ្យ​)​ ពី​បទ​លួច​ (​លួច​កាបូបដៃ​ក្នុង​នោះ​មាន​លុយ​ដុល្លារ​ចំនួន​៥០០$​ ,​លុយ​ខ្មែរ​ចំនួន​១,៧០០,០០០៛​ និង​ខ្សែ​ក​ប្លា​ក​ទី​ន​ចំនួន​០១​ខ្សែ​ទម្ងន់​៥​ជី​ ចិ​ញ្ចៀន​ប្លា​ក​ទី​ន​ ០១​វង់​ ទម្ងន់​៥​ហ៊ុន​ )​ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៣​បេ​អឺ​សូន្យ​ ផ្លូវ​លេខ​៣៣៦​ ក្រុម​ទី​១​ ភូមិ​១​ សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ឈ្មោះ​ សុខ​ ស្រី​កា​ ហៅ​ កា​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​មិន​ចាំ​លេខ​ ផ្លូវ​រថភ្លើង​ ក្រុម​ទី​១០៦​ ភូមិ​២៣​ សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

វត្ថុ​តាង​ចាប់​យក​៖​ កាបូបដៃ​ចំនួន​ ០១​ ពណ៌​ទឹកដោះគោ​ ដែល​នៅ​ក្នុង​មាន​លុយ​ដុល្លា​ចំនួន​៥០០$,​ លុយ​ខ្មែរ​ចំនួន​ ១៧០០០០០៛,​ ចិ​ញ្ចៀន​ប្លា​ក​ទី​ន​ចំនួន​០១​វង់​ទម្ងន់​៥​ហ៊ុន​ និង​ខ្សែ​ក​ប្លា​ក​ទី​ន​ចំនួន​០១​ខ្សែ​ទម្ងន់​៥​ជី​ ។​

លទ្ធផល​យក​ទឹកនោម​ជនសង្ស័យ​ធ្វើ​តេ​ស្តិ៍​ ស្វែងរក​សារធាតុ​ញៀន​ វិជ្ជមាន​ (​មាន​សារធាតុ​ញៀន​)​ ។​

ជន​រង​គ្រោះ​ឈ្មោះ​ ឡាំង​ សុខ​ច័ន្ទ​ ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បុគ្គលិក​សណ្ឋាគារ​ អា​ហ្ស៊ូ​ម៉ា​យ៉ា​ ស្នាក់​នៅផ្ទះ​ជួល​មិន​ចាំ​លេខ​ ផ្លូវលំ​ ភូមិ​ ភ្នា​ត​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​

​ចំពោះ​សម្ភារ​បាន​ធ្វើការ​ប្រគល់​ឲ្យជន​រង​គ្រោះ​វិញ​ ដោយ​បានការ​ឯកភាព​ពី​ លោក​ សេង​ គឹ​ម​ឡាក់​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​ការ​ស្នើ​សុំ​របស់​ជន​រង​គ្រោះ​ ។​

បច្ចុប្បន្ន​ ជនសង្ស័យ​ឈ្មោះ​ សុខ​ ស្រី​កា​ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ ដើម្បី​សាកសួរ​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ចាត់ការ​តាម​នីតិវិធី​ ៕

មតិយោបល់