ស្ទឹងត្រែងៈ កាលពីវេលាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ មានករណីបុរសពីរនាក់ដែលជាកសិករដើររើសនិងបេះផ្លែសំរងនៅក្នុងព្រៃភ្នំត្រូវបានខ្លាឃ្មុំញីមួយក្បាលមានកូនខ្លាឃ្មុំ(ការកូន) ខាំខ្ទេចមុខស្ទើរមើលមិនយល់រងរបួសយ៉ាងធ្ងន់ធ្ងរ នៅចំណុចលើភ្នំការនោមស្ថិតក្នុងភូមិ
ភូមិគីរីវង្សាលើ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ជនរងគ្រោះ ទី ១ .ឈ្មោះរអេន ញ៉ាំ ភេទប្រុស អាយុ ២២ ឆ្នាំជនជាតិកាវ៉ែតរងរបួសធ្ងន់
រស់នៅ ភូមិគិរីវង្សាលើ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
នឹងទី២ .ឈ្មោះ អើយ រ៉េ ភេទប្រុសអាយុ ២៩ ឆ្នាំជនជាតិកាវែ៉ត រស់នៅភូមឃុំជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ចបានបន្តឲ្យដឹងទៀតថានៅថ្ងៃកើតហេតុជនរងគ្រោះទាំងពីរនាក់បាននាំគ្នាដើររើសនិងបេះផ្លែសំរ៉ងនៅតាមព្រៃភ្នំត្រង់ចំណុចភ្នំកើតហេតុខាងលើ ក៏បានប្រទះឃើញសត្វខ្លាឃ្មុំមេមួយក្បាលមានកូនតូច កំពុងបណ្ដើរកូនគណៈដែលឃើញជនរងគ្រោះទាំងពីរនាក់ក៏បានស្ទុះមកខាំ ខ្វានិងក្រចកបណ្ដាលឲ្យខ្ទេចមុខមើលស្ទើរតែមិនយល់បន្ទាប់ពីវាខាំ
អស់ចិត្តហើយពួកវាក៏រត់គេចបាត់អស់តែម្ដង។
លោកបន្តថាក្រោយកើតហេតុក៏ត្រូវបានគេរាយការណ៍ថាជនរងគ្រោះពីរនាក់នៅភូមិកើតហេតុខាងលើត្រូវបានខ្លាឃ្មុំខាំនិងខ្វា ធ្វើឲ្យរបួសយ៉ាងធ្ងន់ធ្ងរក៏ត្រូវបានប្រជាពលរដ្ឋរួមជាមួយសមត្ថកិច្ចបាននាំយកជនរងគ្រោះមកកាន់មណ្ឌលសុខភាពស្រុកសៀមប៉ាងដេីម្បីសង្រ្គោះផងដែរ។
បច្ចុប្បន្នដោយសាររបួសជនរងគ្រោះទាំង២នាក់ដោយមានសភាពធ្ងន់ធ្ងរពេកជនរងគ្រោះត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យ បង្អែកខេត្តស្ទឹងត្រែងដើម្បីធ្វើការសង្គ្រោះជាបន្ទាន់៕
មតិយោបល់