ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ប្រភេទរថយន្តបែនដឹកដីមួយគ្រឿង បើកគេចពីគេបណ្តាលឲ្យជ្រុលចង្កូតប្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើល ស្ថិតតាមបណ្តោយផ្លូវ១០៤ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ករណីខាងលើនេះ មិនបង្កគ្រោះថ្នាក់ដល់មនុស្សឲ្យឲ្យរងបួសនោះទេ គ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ ។ ក្រោយពេលកើតហេតុ ត្រូវបានម្ចាស់ធ្វើការស្ទួចយករថយន្តរបស់ខ្លួន ទៅជួសជុល ៕
មតិយោបល់