បាត់ដំបងៈ កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២០ អនុវត្តតាម មតិដឹកនាំជាប់ជាប្រចាំរបស់លោក អ៊ុច សុខុន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការ សម្របសម្រួលលើនីតិវិធីពីលោកនួន សាន ព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ព្រមទាំងការណែនាំពីជំនាញរបស់លោក កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នង ការដ្ឋាន កម្លាំងនគរបាលស្រុកកំរៀង ដែលមាន លោក គឹម ពន្លក ជាអធិការនគរបាលស្រុក បានជំរុញដឹកនាំឲ្យមានការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ក្នុងមូលដ្ឋានភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្ត បាត់ដំបង ដោយកម្លាំងផ្នែកជំនាញរបស់អធិការ ដ្ឋាននគរបាលស្រុក និងមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល តាក្រី ចូលរួមអនុវត្តក្នុងនោះបានធ្វើការឃាត់ ខ្លួនមនុស្សចំនួន០២នាក់គឺ៖
១-ឈ្មោះ ចាន់ រិទ្ធីហៅបឹប ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅ ភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
២-ឈ្មោះ រ៉ាត់ សាម៉េត ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
វត្ថុតាងដកហូតរួមមាន៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន ០៤ថង់ និង១៥ កំណាត់ទុយោទម្ងន់ ៤៤,១០ ក្រាម
២-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ាWY ចំនួន០៤គ្រាប់ ទម្ងន់០,៣៩ក្រាម
៣-រថយន្តចំនួន០២គ្រឿងម៉ាក Highlander ពណ៌ខ្មៅ និងម៉ាក Lexus 330 ពណ៌ស្ករ
៤-ប្រាក់ដុល្លារអាមេរិកចំនួន ២២,១៤២ដុល្លារ (ពីរម៉ឺន ពីរពាន់មួយរយសែសិបពីរដុល្លារ)
៥-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១ គ្រឿង
៦-ទូរស័ព្ទដៃចំនួន០១គ្រឿង
៧-សម្ភារ:សម្រាប់ច្រករំលែក និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ននេះ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុក បានបញ្ជូនជនសង័្សយព្រមទាំងវត្ថុតាង មកកាន់ការិយាល័យជំនាញនៅ ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់