អ្នកយុទ្ធសាស្ត្រទីលានដែលមានឈ្មោះល្បីល្បាញ សញ្ជាតិហូល្លង់ លោក Louis van Gaal នឹងឈានជើងដើរចេញពី ការគ្រប់គ្រងក្លិប ជាតិខ្លួន ហូល្លង់ បន្ទាប់ពីរដូវកាល ប្រកួតបាល់ទាត់ពិភពលោក នៅប្រេស៊ីល ។
ការដើរចេញពីការគ្រប់គ្រងក្លិបឈុតធំ ហូល្លង់ ត្រូវបានគេយល់ឃើញថា អ្នកយុទ្ធសាស្ត្រទីលាន វ័យ ៦២ ឆ្នាំ រូបនេះ នឹងវិលទៅកាន់អតីតក្លិបចាស់វិញ ដើម្បីកាន់ចង្កូតក្លិបមួយនេះឡើងវិញ ។
បច្ចុប្បន្នគ្រូបង្វឹក Gerardo Martino គឺមានតែវិធីម្យ៉ាងគត់ គឺនឹងដើរចេញពីក្លិប Bacelona បន្ទាប់ពីដឹកនាំក្លិបមួយនេះ ឲ្យបាត់បង់ពាន ២ ជាពិសេសពានក្នុងលីក Copa Del Ray តែម្តង។
បញ្ជាកផងដែរថា សម្រាប់ Louis van Gaal មុននេះក៏មានព័ត៌មាន ផ្សាយចេញថា គាត់អាចនឹងទៅជួសតំណែង David Moyes ផងដែរ៕
មតិយោបល់