ព័ត៌មានជាតិ

លោកយាយវ័យ ៦៩ឆ្នាំម្នាក់ ដាំបបរលក់ មិនបានពន្លត់ភ្លើងត្រឹមត្រូវ បណ្ដាលឲ្យឆេះផ្ទះ ៣ខ្នង នៅខេត្តព្រៃវែង

ព្រៃវែង: នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ២និង៣០នាទីរសៀល ស្ថិតនៅភូមិ២ សង្កាត់កំពង់លាវ បណ្តាលខូចខាតផ្ទះចំនួន ៣ខ្នង។
-ផ្ទះទី១ ឈ្មោះ កែវ វុទ្ធី ប្រុស អាយុ ៣១ឆ្នាំ ទំហំ ៥x៦ម៉ែត្រ សសរបេតុង ជញ្ជាំងសង្កសី ដំបូលប្រក់សង្កសី
– ផ្ទះទី២ ឈ្មោះ ឡុង វច្ចរ៉ា ភេទស្រី អាយុ ៤៤ឆ្នាំ ទំហំ ៥x៦ម៉ែត្រ សសរបេតុង ជញ្ជាំង សង្កសី ដំបូល ប្រក់សង្កសី
– ផ្ទះទី៣ ឈ្មោះ ណាង ណាវិន ភេទប្រុស អាយុ ៣៥ឆ្នាំ ទំហំ ៥x៦ម៉ែត្រ សសរឈើជញ្ជាំងសង្កសី ដំបូលប្រក់សង្កសី ផ្ទះទាំង ៣ឆេះអស់ទាំងស្រុង ។

សម្ភារ:ខូចខាតមាន៖
-ម៉ូតូម៉ាក Today ( កូនទា ) ១គ្រឿង
-ប្រាក់ដុល្លារ ប្រហែល ៤,០០០$ និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត ។

មូលហេតុ៖ លោកយាយ កុល សាវ៉ុន អាយុ ៦៩ឆ្នាំ ដាំបបរយកទៅលក់នៅផ្លូវលើ រួចមិនបានពន្លត់ភ្លើងឲ្យរលត់បានត្រឹមត្រូវ ទើបបណ្ដាលឲ្យមានអគ្គិភ័យកើតឡើងតែម្ដង ។

ករណីនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ២គ្រឿង ប្រើទឹកអស់ ៣ឡាន កងកម្លាំងនៃអធិការក្រុង កម្លាំងអន្តរាគមន៍ស្នងការកម្លាំងអាវុធហត្ថក្រុង ខេត្ត និងកម្លាំងរដ្ឋបាលសាលាក្រុងព្រៃវែង សរុបជាង ៣០នាក់៕

មតិយោបល់