ព័ត៌មានជាតិ

Didier Drogba ឈ្នះ​ពានរង្វាន់​ជើង​មាស

​ក្នុងចំណោម​កីឡាករ​ខ្លាំងៗ​ក្នុង​ពិភព​បាល់ទាត់ អ្នក​ខ្លះ​ទទួល​បាន​ពាន់រង្វាន់​ទ្រនាប់ជើង​មាស បាល់​មាស តែ​ប្លែក​តែ​ខ្សែប្រយុទ្ធ សញ្ជាតិ​កូឌឺ​វ័រ Didier Drogba ទទួលបាន​ពាន់រង្វាន់ “​ជើង​មាស​”​ទៅវិញ​។​
​ការប្រគល់​រង្វាន់​នេះដែរ​ធ្វើឡើង​នៅ Monte Carlo, Monaco កាលពី​ថ្ងៃ​ទី ១៦ ខែ តុលា កន្លងទៅ ដែល​ត្រូវ​ប្រគល់ឲ្យ​អ្នក​លេង​ចាស់វស្សា ក្នុង​ពិភព​បាល់ទាត់​អស់​រយៈពេល ២៨ ឆ្នាំ ហើយ​អ្នកលេង​ម្នាក់​អាច​ទទួលបាន​រង្វាន់ ជើង​មាស នេះ​តែ​មួយ​ប៉ុណ្ណោះ ក្នុង​អាជីព​បាល់ទាត់​។​

​ដើម្បី​ឈ្នះ​ពានរង្វាន់​នេះដែរ Didier Drogba បាន​ឆ្លង​ឧបសគ្គ​ជាច្រើន ក្នុងចំណោម​បេក្ខជន​ខ្លាំងៗ មានដូចជា niesta, C. Ronaldo, Casillas, Eto’o, Pirlo, Lampard, David Beckham និង Miroslav Klose ។​
​រង្វាន់​ជើង​មាស​នេះ​ដែរ ត្រូវបាន​បង្កើតឡើង នៅក្នុង​ឆ្នាំ ២០០៣ ដោយ​អ្នក​ដែល​ឈ្នះ​មុន Drogba មាន​កីឡាករ Roberto Baggio (Brescia – 2003), Pavel Nedved (Juventus – 2004), Andriy Shevchenko (Milan – 2005), Ronaldo (Real Madrid – 2006), Del Piero (Juventus – 2007), Roberto Carlos (Fenerbahce – 2008), Ronaldinho (Milan – 2009), Francesco Totti (Rome – 2010), Ryan Giggs (Manchester United – 2011), Ibrahimovic (PSG – 2012) ៕​
https://i1272.photobucket.com/albums/y389/domneng/Built/DidierDrogba2_zps091df925.jpg
https://i1272.photobucket.com/albums/y389/domneng/Built/DidierDrogba3_zpsa4575821.jpg
https://i1272.photobucket.com/albums/y389/domneng/Built/DidierDrogba4_zps3db49656.jpg
https://i1272.photobucket.com/albums/y389/domneng/Built/DidierDrogba1_zps8d40ceaf.jpg
https://i1272.photobucket.com/albums/y389/domneng/Built/DidierDrogba5_zps994adf56.jpg

មតិយោបល់