ព័ត៌មានជាតិ

ស្មានតែរួចខ្លួន! ឆក់កាបូបបានមួយខែទៅហើយ ចុងក្រោយជាប់ខ្នោះដដែល

ភ្នំពេញៈ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នៅវេលាម៉ោង ១១និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីឆក់កាបូប នៅចំណុចមុខយានដ្ឋានជួសជុលរថយន្ត ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ វេលម៉ោង ២និង០០នាទី បង្កឡើងដោយជនសង្ស័យ០២ គេចខ្លួនម្នាក់ ឈ្មោះ សាល ។

ជនសង្ស័យឈ្មោះ សុខ ដេវីត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ផ្លូវ៣៤៥ ភូមិវត្តយួន សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ឃាត់ខ្លួននៅតាមផ្លូវ១៩២៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពឆក់កាបូបស្ពាយ ពីជនរងគ្រោះឈ្មោះ សុខ សារិន ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសន្សំកុសល់១ សង្កាត់បឹងទណបើ១ ខណ្ឌមានជ័យ ។

សម្ភារៈបាត់បង់៖
-បាត់បង់កាបូបស្ពាយ០១
-លុយដុល្លា ១១០០ដុល្លា
-លុយខ្មែរ ៤៥០.០០០រៀល
-ទូរស័ព្ទដៃ០២គ្រឿង ។

សម្ភារៈបន្សល់ទុក ម៉ូតូ ០១គ្រឿង ម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1IA-6678 របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់