ព័ត៌មានជាតិ

Update៖ សង្ស័យតៃកុងងោកមួយភាំង រថយន្តសណ្តោងរ៉ឺម៉កដឹកធុងស្រាបៀរពេញ បើកធ្លាក់ផ្លូវ បណ្ដាលឲ្យក្រឡាប់

ភ្នំពេញ: រថយន្តសណ្តោងរ៉ឺម៉កដឹកធុងស្រាបៀរពេញ បើកធ្លាក់ផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងទ្បើងលើ កាលពីវេលាម៉ោង ៥ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២០ ស្ថិតនៅទល់មុខគរោងផ្សារដើមគថ្មី ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តបង្ក ពណ៌ខៀវ ជាប្រភេទសណ្តោងរ៉ឺម៉ក ដឹកធុងស្រាបៀរពេញ។

ដំណើររឿង៖ នៅមុនកើតហេតុរថយន្តខាងលើ បានធ្វើដំណើរពីលិចទៅកើត តាមបណ្តោយមហាវិថីឈ្នះឈ្នះ។ លុះមកដល់ចំណុចកើតហេតុ សង្ស័យងោកមួយភាំង ស្រាប់តែរថយន្តរេចង្កូតមកស្តាំដៃ បណ្ដាលឲ្យធ្លាក់ផ្លូវ ក្រឡាប់ផ្ងារជើងទ្រមេឃតែម្ដង ធ្វើឲ្យចាក់ចេញធុងស្រាបៀរមួយចំនួន មកខាងក្រៅ។

ក្រោយកើតហេតុ ខាងក្រុមហ៊ុន បានយករថយន្តស្ទូច មកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់