ព័ត៌មានជាតិ

អ្នកណាមិនភ័យ លេងកាន់សុទ្ធតែដាវ និងដែកឆាប ដើរតាមផ្លូវបែបនេះ

ភ្នំពេញ: នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១២ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីកាន់កាប់អាវុធគ្មានការអនុញ្ញាត (ដាវកែច្នៃ និងដែកឆាបមានចុងស្រួច) នៅចំណុចផ្លូវ២០០៤ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនសង្ស័យ០២នាក់រួមមាន ៖ ១-ឈ្មោះ លូ ប្រុស ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) និងទី២-ឈ្មោះ ម៉ែន ទី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន)។

ដកហូតដាវកែច្នៃ០១ដើម , ដែកឆាបចុងស្រួច០១ដើម , ម៉ូតូ០១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហមគ្មានផ្លាកលេខ ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់