ព័ត៌មានជាតិ

គួរឲ្យអាសូរ! បុរសម្នាក់ ជិះម៉ូតូដួល ត្រូវរថយន្តកិនស្លាប់ នៅផ្លូវជាតិលេខ១

កណ្តាល: កាលពីវេលាម៉ោង២២និង៥០នាទីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ករណីបុរសម្នាក់ ជិះម៉ូតូលឿន ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យដួល ត្រូវរថយន្តកិនស្លាប់ នៅផ្លូវជាតិលេខ១ ចំណុចភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ សុខ សារ៉ា ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលីនៅ ភូមិ បឹងអណ្តែង ឃុំ តាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បើកបរម៉ូតូ០១គ្រឿងម៉ាក HONDA DREAM 125 ឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1BN.6856 មានទិសដៅ ពីអ្នកលឿង ទៅភ្នំពេញ តាមដងផ្លូវជាតិលេខ១ មកដល់ចំណុចកើតហេតុ បានដួលម៉ូតូ ត្រូវរថយន្តបុកនិងកិន បណ្តាលឲ្យជនរងគ្រោះស្លាប់ នៅនឹងកន្លែងកើតហេតុ ។ ចំណែករថយន្ត បានបន្ថែមល្បឿន បើកគេចបាត់ស្រមោល ដោយមិនស្គាល់នូវអត្តសញ្ញាណនោះឡើយ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះដល់ទីតាំងខាងលើ ដើម្បីពិនិត្យសាកសព និងវាស់វែង ធ្វើកំណត់ហេតុ ប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ វត្ថុតាងសមត្ថកិច្ច យកទៅរក្សាទុក នៅអធិការដ្នាននគរបាលស្រុកកៀនស្វាយ ដើម្បីធ្វើតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់