ជំនួសឲ្យការពិសាកាហ្វេ ឬភេជ្ជៈ នៅពេលព្រឹកអ្នកគួរតែប្តូរមកផឹកទឹកក្រូចឆ្មាវិដើម្បីទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព។ មានមនុស្សជាច្រើនណាស់ដែលចូលចិត្តពិសាតែក្តៅៗ កាហ្វេនៅពេលព្រឹក ប៉ុន្តែអ្នកជំនាញបានផ្តល់អនុសាសន៍ថា ការព្យាយាមផឹកទឹកក្រូចឆ្មាមួយកែវនៅពេលព្រឹក អាចពង្រឹងប្រព័ន្ធភាពស៊ាំ, ប្រព័ន្ធរំលាយអាហារ និងជួយឲ្យស្បែកស្រស់ស្អាត។
០១) ពង្រឹងប្រព័ន្ធភាពស៊ាំ
ទឹកក្រូចឆ្មាសម្បូរទៅដោយវីតាមីន C , សារជាតិប្រឆាំងអុកស៊ីតកម្ម, លើកកំពស់មុខងារប្រព័ន្ធភាពស៊ាំ, កាត់បន្ថយហានិភ័យនៃការឆ្លងមេរោគផ្លូវដង្ហើម។ ទឹកអាស៊ីត Ascorbic វីតាមីន C នៅក្នុងទឹកក្រូចឆ្មា អាចប្រឆាំងការរលាក និងអាចព្យាបាលជំងឺហឺត ឬរោគសញ្ញាផ្លូវដង្ហើមផ្សេងទៀត។ ទឹកក្រូចក៏មានលក្ខណៈសម្បត្តិព្យាបាលជំងឺគ្រុនផ្តាសាយ និង ផ្តាសាយ ជាពិសេសទឹកអាស៊ីត Ascorbic ក៏អាចជួយឱ្យរាងកាយស្រូបយកជាតិដែក និងសមាសភាគ សំខាន់សម្រាប់ការពាររាងកាយ។
០២) មានសារធាតុ Alkaline
បើទោះជាក្រូចឆ្មាមានរស់ជាតិជូរ ប៉ុន្តែការពិតវាជាផ្នែកមួយនៃអាហារដែលមានសារធាតុ Alkaline ដែលរាងកាយរបស់អ្នកត្រូវការ។ នៅក្នុងទឹកក្រូចឆ្មាមានអាស៊ីត Ascorbic ដែលធ្វើឲ្យរាងកាយងាយស្រួលស្រូបយកជីវជាតិរ៉ែ។
០៣) គាំទ្រដល់ប្រព័ន្ធរំលាយអាហារ
ក្រូចឆ្មាត្រូវបានគេប្រើដើម្បីលាងសម្អាត និងជំរុញដល់មុខងារថ្លើម។ ទឹកក្រូចឆ្មាត្រូវបានគេស្គាល់ថាជាអាហារ ដែលមានការគាំទ្រក្នុងការរំលាយអាហារ។ ចំណែកឯវីតាមីន C ដែលមាននៅក្នុងទឹកក្រូចឆ្មាក៏អាចកាត់បន្ថយហានិភ័យនៃដំបៅក្រពះផងដែរ។
០៤) ធ្វើឲ្យស្បែកស្រស់ស្អាត
វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងក្រូចឆ្មា អាចជួយប្រយុទ្ធប្រឆាំង និងកាំរស្មីអ៊ុលត្រា UV ឬជាតិពុលពីបរិស្ថាន។ ចំនួននៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលបានរកឃើញនៅក្នុងក្រូចឆ្មា អាចជួយកាត់បន្ថយស្នាមជ្រួញបាន។ លើសពីនេះទៅទៀត ទឹកក្រូចឆ្មា អាចជួយជំរុញដល់មុខងារថ្លើម និងជួយសម្អាតជាតិពុលនៅក្នុងឈាម ដែលធ្វើឲ្យស្បែករលោង។
០៥) ព្យាបាលរបួសយ៉ាងឆាប់រហ័ស
ជាតិអាស៊ីត Ascorbic ត្រូវបានគេស្គាល់ថាជាវីតាមីន C ដែលជួយឲ្យរបួសឆាប់ជាសះស្បើយ។ សារធាតុនេះក៏ជាធាតុចិញ្ចឹមដែលមានសារៈសំខាន់សម្រាប់រក្សាបាននូវជាលិកា ដែលធ្វើឲ្យឆ្អឹង និងឆ្អឹខ្ចីមានសុខភាពល្អ។
០៦) ផ្គត់ផ្គង់ថាមពល
ការរិភោគទឹកក្រូចឆ្មាមួយកែវនៅពេលព្រលឹមឡើង អាចជួយឲ្យរាងកាយមានថាមពល និងកាត់បន្ថយជំងឺធ្លាក់ទឹកចិត្ត។ សូម្បីតែក្លិនឈ្ងុយនៃក្រូចឆ្មានេះ ត្រូវបានគេចាត់ទុកផងដែរថា មានប្រសិទ្ធិភាពស្ងប់ស្ងាត់នៅលើប្រព័ន្ធសសៃប្រសាទ៕
មតិយោបល់